+855 018 888 2777
R&FCITY
បុរី អ & អេហ្វ
បុរី អ & អេហ្វ មានទីតាំងស្ថិតក្នុងទីក្រុងភ្នំពេញ រាជធានីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រទេសដែលការអភិវឌ្ឍមានសន្ទុះខ្លាំងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ បុរីនេះផ្តោតសំខាន់ទៅលើតម្រូវការក្នុងការរស់នៅរបស់យវវ័យជំនាន់ថ្មី ដោយបានពាំនាំមកនូវជីវិតរស់នៅក្នុងបុរីសួនឧទ្យានដ៏ទំនើបរបស់ប្រទេសចិនមកកាន់ទីក្រុងភ្នំពេញ។ បុរីដែលមានទំហំប្រហែល 56 ម៉ឺនម៉ែត្រការ៉េ ដែលមានឡោមព័ទ្ធទៅដោយមជ្ឈមណ្ឌលពាណិជ្ជកម្ម កន្លែងកម្សាន្តលំដាប់ជាន់ខ្ពស់ និងសួនឧទ្យានធំជាងគេនៅក្នុងទីក្រុងភ្នំពេញទំហំប្រហែល 3 ម៉ឺនម៉ែត្រការ៉េ គឺជាបុរីដែលមានសួនឧទ្យានខ្នាតធំដ៏កម្រនៅក្នុងទីក្រុងភ្នំពេញ បើប្រៀបធៀបទៅនឹងបុរីផ្ទះល្វែងលក្ខណៈបុរាណៗ និងអគារខុនដូដាច់ៗតែមួយអគារ យើងនឹងឃើញថាបុរីនេះមានលក្ខណៈប្លែក និងថ្មីស្រឡាងខុសពីគេ។ នៅក្នុងគម្រោងនេះ មានប្រភេទបន្ទប់ខុនដូ ដែលមានបន្ទប់គេងមួយ បន្ទប់ទទួលភ្ញៀវមួយ ផ្ទះបាយមួយ បន្ទប់គេងពីរ បន្ទប់ទទួលភ្ញៀវមួយ ផ្ទះបាយមួយ និងបន្ទប់គេងបី បន្ទប់ទទួលភ្ញៀវមួយ ផ្ទះបាយមួយ ដែលមានទំហំពី 54 ទៅ 130 ម៉ែត្រការ៉េ ហើយចន្លោះពីអគារខុនដូមួយទៅអគារខុនដូមួយទៀត មានចន្លោះពី 50 ទៅ 70 ម៉ែត្រ គឺជាប្រភេទគម្រោងខុនដូ ដែលទទួលបានការពេញនិយមយ៉ាងខ្លាំងនៅក្នុងទីក្រុងភ្នំពេញ។
Strategichighlands
ទីតាំងយុទ្ធសាស្រ្ត
គោលដៅយុទ្ធសាស្រ្ត “ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ” ទីតាំងស្នូលនៃប្រទេសទាំង 10 នៅក្នុងតំបន់អាស៊ីអាគ្នេយ៍
តំបន់អាស៊ីអាគ្នេយ៍គឺជាតំបន់តែមួយគត់ដែលការធ្វើដំណើរតាមផ្លូវទឹក និងផ្លូវគោក សុទ្ធតែត្រូវឆ្លងកាត់ ហើយជាតំបន់ស្នូលនៃយុទ្ធសាស្រ្តផ្លូវមួយ ខ្សែក្រវ៉ាត់មួយ។ នៅក្នុងចំណោមប្រទេសទាំងដប់នៅក្នុងសមាគមន៍ប្រជាជាតិអាស៊ាន កម្ពុជាដែលស្ថិតនៅចំចំណុចស្នូល គឺជាគោលដៅសាកល្បងរបស់យុទ្ធសាស្រ្ត “ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ”។

ចាប់តាំងពីឆ្នាំ 2013 ដល់ឆ្នាំ 2019 ប្រទេសចិនបានក្លាយទៅជាប្រទេសវិនិយោគដ៏ធំមួយរបស់ប្រទេសកម្ពុជា ក្នុងរយៈពេល 7 ឆ្នាំជាប់ៗគ្នា ដែលមានទំហំទឹកប្រាក់វិនិយោគសរុបមកលើប្រទេសកម្ពុជាលើសពី 12.5 ពាន់លានដុល្លារអាមេរិក។

លើសពីនេះទៅទៀត ផ្លូវដែកឆ្លងកាត់តំបន់អាស៊ីគ្រោងនឹងសាងសង់បញ្ចប់ និងបើកដំណើរការនៅក្នុងឆ្នាំ 2020 ដែលចេញដំណើរពីទីក្រុងគុនមីង ប្រទេសចិន តភ្ជាប់ទៅកាន់ប្រទេសសឹង្ហបុរី ហើយប្រទេសកម្ពុជាគឺជាស្ថានីយដែលស្ថិតនៅចំកណ្តាល។ រយៈពេលធ្វើដំណើរគឺប្រហែល 3.5 ម៉ោង ទៅកាន់ទីតាំងទាំងពីរ។ ប្រទេសកម្ពុជាជាមជ្ឈមណ្ឌលដែលមានឡោមព័ទ្ធដោយប្រទេសអាស៊ាន 9 ប្រទេស ដែលតភ្ជាប់គមនាគមន៍ទាំងផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស។
“ខ្លាថ្មីនៅអាស៊ី” កម្ពុជាមានកំណើន GDP ចំនួន 7% ក្នុងរយៈពេល 9 ឆ្នាំជាប់គ្នា
អស់រយៈពេលជិត 10 ឆ្នាំកន្លងមកនេះ “កំណើនសេដ្ឋកិច្ចកម្ពុជា” មានសន្ទុះយ៉ាងខ្លាំង ស្មើនឹងកម្រិតអភិវឌ្ឍរបស់ប្រទេសដទៃទៀត ដែលប្រើប្រាស់អស់រយៈពេលជិត 30 ឆ្នាំ។ កំណើន GDP របស់ប្រទេសកម្ពុជាមានសន្ទុះខ្លាំងជាងប្រទេសផ្សេងៗមួយចំនួនដូចជា សឹង្ហបុរី ថៃ ជាដើម ដែលបានតាមទាន់សន្ទុះនៃការអភិវឌ្ឍរបស់ប្រទេសចិន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
InvestmentAdvantages
គុណតម្លៃនៃការវិនិយោគ
  • ទ្រព្យវិនិយោគជារូបិយប័ណ្ណដុល្លារអាមេរិកដែលមានតម្លៃថ្លៃ<br>ហើយជាប្រទេសប្រមូលពន្ធក្រៅប្រព័ន្ធ CRS
    ទ្រព្យវិនិយោគជារូបិយប័ណ្ណដុល្លារអាមេរិកដែលមានតម្លៃថ្លៃ
    ហើយជាប្រទេសប្រមូលពន្ធក្រៅប្រព័ន្ធ CRS
    កម្ពុជា គឺជាប្រទេសដែលវិនិយោគលើអចលនទ្រព្យជារូបិយប័ណ្ណដុល្លារអាមេរិកធំជាងគេទីបីនៅលើពិភពលោក និងជាប្រទេសតែមួយគត់នៅក្នុងតំបន់អាស៊ីដែលប្រើប្រាស់រូបិយប័ណ្ណដុល្លា អាមេរិកក្នុងការកំណត់តម្លៃទិញលក់ ។

    រូបិយប័ណ្ណដែលមានស្ថេរភាពបំផុតនៅក្នុងពិភពលោក [ដុល្លារអាមេរិក] បូករួមជាមួយ អត្រាប្រាក់ចំណេញវិនិយោគខ្ពស់ គឺជាជម្រើសដ៏ល្អបំផុតក្នុងការវិនិយោគ។ កម្ពុជាអនុញ្ញាតឱ្យប្រជាជនកាន់កាប់រូបិយប័ណ្ណបរទេសដោយសេរី ហើយជាប្រទេសប្រមូលពន្ធក្រៅប្រព័ន្ធ CRS (ស្តង់ដាប្រកាសពន្ធរួមគ្នា) កម្ពុជាត្រូវបានប្រសិទ្ធិនាមជា “ប្រទេសស្វីសប្រចាំតំបន់អាស៊ីអាគ្នេយ៍”។
  • អត្រាកំណើននៃតម្លៃអចលនទ្រព្យគឺ 16.7% ហើយអត្រាប្រាក់ចំណេញវិនិយោគលើអចលនទ្រព្យគឺ 29.4%<br>គឺជាអត្រាប្រាក់ចំណេញខ្ពស់បំផុតនៅក្នុងពិភពលោក ហើយ
    អត្រាកំណើននៃតម្លៃអចលនទ្រព្យគឺ 16.7% ហើយអត្រាប្រាក់ចំណេញវិនិយោគលើអចលនទ្រព្យគឺ 29.4%
    គឺជាអត្រាប្រាក់ចំណេញខ្ពស់បំផុតនៅក្នុងពិភពលោក ហើយ
    អត្រាថ្លៃជួលផ្ទះនៅក្នុងទីក្រុងភ្នំពេញ ខ្ពស់រហូតដល់ 8% ចំណែកអត្រាប្រាក់ចំណេញរួម Hurun ប្រចាំឆ្នាំ 2018 វិញ ខ្ពស់រហូតដល់ទៅ 29.4% ឯណោះ!
    បើធៀបទៅនឹងអត្រាចំណេញពីការជួល 2% នៅក្នុងទីក្រុងប៉េកាំង សៀងហៃ ក្វាងចូវ សិនជិន ប្រទេសចិន យើងឃើញថាទីក្រុងភ្នំពេញពិតជាមានគុណតម្លៃវិនិយោគខ្ពស់ខ្លាំងណាស់។

    ជាទីក្រុងដែលមានតម្លៃអចលនទ្រព្យទាបជាងគេក្នុងចំណោមទីក្រុង និង​រាជធានីនានានៅក្នុងតំបន់អាស៊ាន ដែលមានសក្តានុពលខ្ពស់ក្នុងការឡើងថ្លៃនាពេលអនាគត។

    ជនបរទេសអាចទិញលក់ផ្ទះដោយសេរី សិទ្ធិកាន់កាប់អចលនទ្រព្យគ្មានពេលកំណត់ ទិញលក់ និងជួលផ្ទះ ដោយសេរីធ្វើការស្នងយកដោយពុំចាំបាច់បង់ពន្ធ។
Corelocation
ទីតាំងស្នូល
ស្ថិតនៅចំទីតាំងដ៏ល្អឥតខ្ចោះនៅក្នុងរាជធានីភ្នំពេញ ងាយស្រួលធ្វើចរាចរណ៍ តភ្ជាប់ទៅកាន់  ពិភពលោកទាំងមូល
ស្ថិតនៅចំទីតាំងដ៏ល្អឥតខ្ចោះនៅក្នុងរាជធានីភ្នំពេញ ងាយស្រួលធ្វើចរាចរណ៍ តភ្ជាប់ទៅកាន់ ពិភពលោកទាំងមូល
រាជធានីភ្នំពេញ មានប្រវត្តិយូរលង់ណាស់មកហើយ គឺជាកន្លែងរៀបចំកម្មវិធីតាំងពិពណ៌អាស៊ាន និងមានប្រមូលផ្តុំវីរជនអន្តរជាតិជាច្រើន
មានស្ថានទូតចំនួន 31ប្រទេស កិច្ចប្រជុំពាណិជ្ជកម្មពិភពលោក សុទ្ធតែរៀបចំនៅទីនេះ គឺជាកម្លាំងចលករជម្រុញដល់ការអភិវឌ្ឍរបស់ប្រទេសជាតិទាំងមូល
គម្រោងស្ថិតនៅក្នុងតំបន់រដ្ឋបាលស្នូលរបស់ទីក្រុងភ្នំពេញ គឺជាកន្លែងប្រមូលផ្តុំទៅដោយស្ថានទូត និងវីរជនជនជាតិបរទេសរស់នៅ
ភាគខាងត្បួងទីក្រុងគឺជាគម្រោងទីក្រុងរណបថ្មី ING គឺជាតំបន់រស់នៅលក្ខណៈទំនើបជាន់ខ្ពស់បំផុតនៅក្នុងរាជធានីភ្នំពេញ
ស្ថិតនៅលើមហាវិថីធំៗពីរនៃទីក្រុងភ្នំពេញ៖ មហាវិថីសម្តេចហ៊ុនសែន និងមហាវិថីព្រះមុនីវង្ស
ធ្វើដំណើរទៅកាន់អាកាសយានដ្ឋានភ្នំពេញថ្មី និងអាកាសយានដ្ឋានភ្នំពេញចាស់ ដោយចំណាយពេលត្រឹមតែ 30 នាទី ងាយស្រួលធ្វើចរាចរណ៍ តភ្ជាប់ទៅកាន់ពិភពលោកទាំងមូល។
City CenterPackage
ហេដ្ឋារចនាសម្ព័ន្ធទីក្រុង
ឡោមព័ទ្ធទៅដោយមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ ដែលមានលក្ខណៈមមាញឹក និងរីកចម្រើនខ្លាំង
ឡោមព័ទ្ធទៅដោយមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ ដែលមានលក្ខណៈមមាញឹក និងរីកចម្រើនខ្លាំង
ធ្វើដំណើរទៅផ្សារទំនើប អ៊ីអនម៉ល (AEON MALL)ដែលធំជាងគេនៅក្នុងទីក្រុងភ្នំពេញ ដោយចំណាយពេលត្រឹមតែ 5នាទីតែប៉ុណ្ណោះ
ធ្វើដំណើរទៅផ្សារទំនើបប៉េងហួត (PH ECO MALL) ដែលមានទឹកប្រាក់វិនិយោគ 2 រយលានដុល្លា អាមេរិក ដោយចំណាយពេលត្រឹមតែ 3 នាទីតែប៉ុណ្ណោះ
ឡោមព័ទ្ធទៅដោយទីលានបាល់ទាត់ ហាងទំនិញរួចពន្ធ Naga និងហាង4S ជាដើម
ប្រមូលផ្តុំទៅដោយកន្លែងកម្សាន្តលំដាប់កំពូលនៅក្នុងរាជធានីភ្នំពេញ ពាំនាំយកមកនូវភាពអស្ចារ្យរបស់ទីក្រុងលក្ខណៈអន្តរជាតិ
នៅក្បែរសាលាអន្តរជាតិ ISPP ដែលមានកម្រិតគុណភាពអប់រំថ្នាក់អន្តរជាតិ
នៅក្បែរសាលាអន្តរជាតិ ISPP ដែលមានកម្រិតគុណភាពអប់រំថ្នាក់អន្តរជាតិ
គ្រាន់តែចេញពីផ្ទះភ្លាម អ្នកនឹងទទួលបាននូវធនធានផ្នែកអប់រំលំដាប់អន្តរជាតិឈានមុខគេ នៅក្នុងទីក្រុងភ្នំពេញ
ទៅដល់ សាលាអន្តរជាតិ ISPP ដោយធ្វើដំណើរត្រឹមតែ 3 នាទីតែប៉ុណ្ណោះ
សាលា ISPP អនុវត្តស្តង់ដាអប់រំអន្តរជាតិ IB ដែលទទួលស្គាល់ដោយសកលវិទ្យាល័យ Ivy League
អាចដាក់ពាក្យចូលរៀននៅសាលារៀនល្បីៗនៅលើពិភពលោកបានដូចជា Oxford, Cambridge, Harvard ជាដើម ទៅតាមកម្រិតពិន្ទុរបស់សិស្ស
មន្ទីរពេទ្យធំបំផុតប្រចាំទីក្រុងភ្នំពេញ ស្ថិតនៅក្នុងទីក្រុងរណបថ្មី ING
មន្ទីរពេទ្យធំបំផុតប្រចាំទីក្រុងភ្នំពេញ ស្ថិតនៅក្នុងទីក្រុងរណបថ្មី ING
ថ្ងៃទី25 ខែកុម្ភៈ ឆ្នាំ2020 ក្រុមប្រឹក្សាអភិវឌ្ឍជាតិកម្ពុជា(CDC)
បានអនុម័តលើគម្រោងសាងសង់មន្ទីរពេទ្យរ៉ូយ៉ាល់កម្ពុជា នៅក្នុងទីក្រុងរណបថ្មី ING
មន្ទីរពេទ្យថ្មីនេះ នឹងមានវិនិយោគទឹកប្រាក់ចំនួន 478 លានដុល្លារអាមេរិក ដែលមានគ្រែអ្នកជំងឺចំនួន 1500 គ្រែ
បន្ទាប់ពីមន្ទីរពេទ្យនេះត្រូវបានសាងសង់រួចរាល់អស់ វានឹងក្លាយទៅជាមន្ទីរពេទ្យធំជាងគេបង្អស់នៅក្នុងទីក្រុងភ្នំពេញ
គឺជាមន្ទីរពេទ្យធំជាងគេនៅក្នុងទីក្រុងភ្នំពេញ នាពេលបច្ចុប្បន្ននេះ ដែលមានទំហំធំជាងមន្ទីរពេទ្យកាល់ម៉ែត្រដល់ទៅ 6 ដង
Ayutthayaconfiguration
ហេដ្ឋារចនាសម្ព័ន្ធទីក្រុង
Premiumproducts
ផលិតផលគុណភាពល្អ
គឺជាជម្រើសរបស់បុគ្គលិកក្រុមហ៊ុនដែលរស់នៅក្នុងទីក្រុង
បន្ទប់ខុនដូប្រភេទគឺជាជម្រើសរបស់បុគ្គលិកក្រុមហ៊ុនដែលរស់នៅក្នុងទីក្រុង
មានផ្ទៃក្រឡាប្រហែល 45 ម៉ែត្រការ៉េ បន្ទប់គេងមួយ បន្ទប់ទទួលភ្ញៀវមួយ ផ្ទះបាយមួយ និងបន្ទប់ទឹកមួយ។
· ជាជម្រើសដ៏សាកសម មានតម្លៃសមរម្យ ហើយការឌីហ្សាញទីធ្លាបន្ទប់មានភាពបត់បែនបានល្អ
· បន្ទប់ទទួលភ្ញៀវ និងផ្ទះបាយនៅជាប់ជាមួយគ្នា ងាយស្រួលចេញចូល បរិវេណបន្ទប់ធំទូលាយ ត្រូវបានប្រើប្រាស់អស់ពីលទ្ធភាព
· រានហាលសម្រាប់គយគន់ទេសភាព ពិសាតែ ដាំផ្កា ប្រកបដោយភាពរីករាយនឹងជីវភាពរស់នៅដ៏មានន័យ
· ផ្ទៃក្រឡាតូច ប៉ុន្តែខ្លឹមអាចមានភាពបត់បែនក្នុងការប្រើប្រាស់បរិវេណបានច្រើនទិដ្ឋភាព គឺជាប្រភេទផ្ទះដែលពេញនិយម និងងាយស្រួលដាក់ជួលបំផុត
គឺជាជម្រើសសម្រាប់វីរជនជនជាតិបរទេស
បន្ទប់ខុនដូប្រភេទគឺជាជម្រើសសម្រាប់វីរជនជនជាតិបរទេស
ផ្ទៃក្រឡាប្រហែល 78 ម៉ែត្រការ៉េ បន្ទប់គេងពីរ បន្ទប់ទទួលភ្ញៀវមួយ ផ្ទះបាយមួយ បន្ទប់ទឹកមួយ
· ការឌីហ្សាញទីធ្លាបន្ទប់ប្រកបដោយផាសុកភាព មានពន្លឺ និងខ្យល់ចេញចូលគ្រប់គ្រាន់ ហើយ​ប្លង់ក៏ត្រូវបានយ៉ាងល្អឥតខ្ចោះ
· បន្ទប់ទទួលភ្ញៀវ និងផ្ទះបាយនៅជាប់ជាមួយគ្នា ងាយស្រួលចេញចូល សាកសមនឹងទម្លាប់រស់នៅរបស់ជនជាតិអឺរ៉ុបនិងអាមេរិក
· នៅក្នុងទីក្រុងភ្នំពេញ បន្ទប់ខុនដូដែលមានទំហំដូចគ្នានេះ កម្រមានការឌីហ្សាញបន្ទប់ដែលអាចបើកចំហបាន 3.5 ម៉ែត្រដូចបែបនេះណាស់
· បន្ទប់គេងមានបង្អួចគយគន់ទេសភាព គឺជាជម្រើសដ៏ល្អបំផុតរបស់វីរជនជនជាតិបរទេសក្នុងការជួលស្នាក់នៅ
star-rated propertymanagement
ក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យលំដាប់ផ្កាយ
សេវាកម្មគ្រប់គ្រងអចលនទ្រព្យលំដាប់ផ្កាយ អស់បារម្ភរឿងគ្រប់គ្រងនិងដាក់ជួលជំនួស
ក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យថ្នាក់ជាតិកម្រិតលេខ 1 ប្រព័ន្ធគ្រប់គ្រងអចលនទ្រព្យដ៏ឆ្លាតវៃ
សេវាកម្មជួយជួលជំនួស នៅក្រៅប្រទេស ប្រកបដោយជំនាញ និងគួរជាទីទុកចិត្ត សោយសុខក្នុងការទទួលប្រាក់ចំណេញយ៉ាងងាយស្រួល
ចាប់តាំងពីថ្ងៃបើកលក់ដំបូងនៅក្នុងឆ្នាំ 2018 រហូតមកទល់សព្វថ្ងៃនេះ បរិមាណលក់នៅតែបន្តកើនឡើងជាលំដាប់ គឺជាជម្រើសវិនិយោគដ៏ឆ្លាតវៃ
បុរី អ & អេហ្វ ទ្រព្យសម្បត្តិថ្មីនៅលើពិភពលោក
R&F City, The Biggest Garden Community In Phnom Penh
+855 018 888 2777
  • ផ្ទះលេខ 380 មហាវិថីព្រះមុនីវង្ស រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
វេទិកាធំៗចំនួន 7 ស្វាគមន៍ការយកចិត្តទុកដាក់ ស្វែងយល់អំពីភាពអស្ចារ្យនៃ ព្រះរាជា ណាចក្រកម្ពុជា
© 2018 R&F Properties Cambodia. All Rights Reserved