តំបន់អាស៊ីអាគ្នេយ៍គឺជាតំបន់តែមួយគត់ដែលការធ្វើដំណើរតាមផ្លូវទឹក និងផ្លូវគោក សុទ្ធតែត្រូវឆ្លងកាត់ ហើយជាតំបន់ស្នូលនៃយុទ្ធសាស្រ្តផ្លូវមួយ ខ្សែក្រវ៉ាត់មួយ។ នៅក្នុងចំណោមប្រទេសទាំងដប់នៅក្នុងសមាគមន៍ប្រជាជាតិអាស៊ាន កម្ពុជាដែលស្ថិតនៅចំចំណុចស្នូល គឺជាគោលដៅសាកល្បងរបស់យុទ្ធសាស្រ្ត “ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ”។ ចាប់តាំងពីឆ្នាំ 2013 ដល់ឆ្នាំ 2019 ប្រទេសចិនបានក្លាយទៅជាប្រទេសវិនិយោគដ៏ធំមួយរបស់ប្រទេសកម្ពុជា ក្នុងរយៈពេល7ឆ្នាំជាប់ៗគ្នា ដែលមានទំហំទឹកប្រាក់វិនិយោគសរុបមកលើប្រទេសកម្ពុជាលើសពី 12.5 ពាន់លានដុល្លារអាមេរិក។
ប្រទេសកម្ពុជា ស្ថិតនៅចំទីតាំងស្នូលនៃតំបន់អាស៊ាន ជាស្ថានីយកណ្តាលរបស់ផ្លូវដែកឆ្លងកាត់តំបន់អាស៊ី ដែលជាមជ្ឈមណ្ឌលធ្វើដំណើរផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស ដែលមានឡោមព័ទ្ធទៅដោយប្រទេសអាស៊ាន 9 ទៀត។ ប្រទេសកម្ពុជាបានធ្វើសមាហរណកម្មសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយទទួលបាននូវអត្ថប្រយោជន៍ជាច្រើន តាមរយៈគោលនយោបាយសមាហរណកម្មសេដ្ឋកិច្ច និងការវិនិយោគក្នុងតំបន់។
ចុងខាងជើងនៃផ្លូវដែកភាគខាងកើតដែលសាងសង់ឆ្លងកាត់តំបន់អាស៊ី ចេញដំណើរចេញពីទីក្រុងគុនមីងប្រទេសចិន ហើយចុងខាងត្បូងតភ្ជាប់ទៅដល់ប្រទេសសឹង្ហបុរី ដែលមានប្រវែងសរុបប្រហែល 5000 គីឡូម៉ែត្រ ដែលមានវិសាលភាពសេដ្ឋកិច្ចគ្របដណ្តប់លើតំបន់អាស៊ីអាគ្នេយ៍ទាំងមូល រួមទាំងប្រទេសចិនខាងត្បូងផងដែរ។ ប្រទេសកម្ពុជាស្ថិតនៅចំចំណុចកណ្តាលនៃរង្វង់វិសាលភាពសេដ្ឋកិច្ច ដែលទទួលបានតាមរយៈផ្លូវដែកឆ្លងកាត់តំបន់អាស៊ីនេះ បន្ទាប់ពីផ្លូវដែកនេះបើកឱ្យដំណើរការជាផ្លូវការរួច រាជធានីភ្នំពេញនឹងចាប់ផ្តើមវភាពរស់នៅ ដែលអាចប្រើប្រាស់រយៈពេលត្រឹមតែ 2 ម៉ោង ក្នុងការធ្វើដំណើរទៅកាន់ប្រទេសនានានៅក្នុងតំបន់អាស៊ី។ បច្ចុប្បន្ននេះកំណាត់ផ្លូវដែកនៅទីក្រុងគុនមីង បានបញ្ចប់ការសាងសង់រួចរាល់ហើយ។