+855 018 888 2777
PHNOM PENH
ភ្នំពេញ រាជធានីដ៏មានតម្លៃបំផុតក្នុងការវិនិយោគអចលនទ្រព្យនៅក្នុងតំបន់អាស៊ីអាគ្នេយ៍
1.one
ទីក្រុងអន្តរជាតិដែលកំពុងតែចាប់បដិសណ្ឋិឡើង គឺជាកម្លាំងចលករជម្រុញដល់ការអភិវឌ្ឍរបស់ប្រទេសជាតិទាំងមូល
Rising cosmopolitan city, devoting the whole country to develop
រាជធានីភ្នំពេញ មានប្រវត្តិយូរលង់ណាស់មកហើយ ក្នុងការរៀបចំកម្មវិធីពិពណ៌អាស៊ាន ដែលបានប្រមូលផ្តុំវីរជនអន្តរជាតិ មានស្ថានទូតចំនួន 31​ ប្រទេស កិច្ចប្រជុំពាណិជ្ជកម្មពិភពលោក គឺសុទ្ធតែមានរៀបចំនៅទីនេះទាំងអស់ ដែលជាកម្លាំងចលករជម្រុញដល់ការអភិវឌ្ឍរបស់ប្រទេសជាតិទាំងមូល។

នៅក្នុង “សៀវភៅគម្រោងអភិវឌ្ឍរាជធានីភ្នំពេញ” ដែលបានចេញផ្សាយចុងក្រោយនេះ បានដាក់ចេញនូវផែនការកំណែទម្រង់ ចំនួន 14 ចំណុចធំៗ រួមមានទម្រង់សេដ្ឋកិច្ចទីក្រុងភ្នំពេញ ការដឹកជញ្ជូន ទីផ្សារចលនទ្រព្យ ទីផ្សារអចលនទ្រព្យ ការបែងចែក​ទីតាំងភូមិសាស្រ្ត ផែនការអភិវឌ្ឍលំហទីតាំងភូមិសាស្រ្តក្រុង ការអភិវឌ្ឍទីក្រុងភ្នំពេញ កំណែទម្រង់សោភ័ណភាពទីក្រុង ជាដើម។

តាមការព្យាករណ៍ នៅឆ្នាំ 2035 រាជធានីភ្នំពេញនឹងក្លាយទៅជាទីក្រុងអន្តរជាតិមួយ ដែលមានផ្ទៃក្រឡារហូតដល់ 675 គីឡូម៉ែត្រការ៉េ ពោរពេញទៅដោយហេដ្ឋារចនាសម្ព័ន្ធទំនើបៗ ដែលអាចផ្ទុកប្រជាជនបានរហូតទៅដល់ 5 លាននាក់ ធ្វើឱ្យទីក្រុងភ្នំពេញក្លាយទៅជាទីក្រុងដែលពោរពេញទៅដោយឱកាសវិនិយោគយ៉ាងពិតប្រាកដមួយ។

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលជាអាកាសយានដ្ឋានធំជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺជាច្រកទ្វារដ៏សំខាន់មួយរបស់ទីក្រុងភ្នំពេញ ដែលបើកទទួលបរទេស និងធ្វើប្រតិបត្តិការដឹកជញ្ជូនអ្នកដំណើរ និងទំនិញទាំងក្នុងប្រទេស ក្នុងតំបន់និងអន្តរជាតិ ដែលមានក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិជាង 20 ក្រុមហ៊ុន ផ្តល់សេវាផ្នែកអាកាសចរណ៍ តភ្ជាប់ទៅកាន់អាកាសយានដ្ឋានជាង 20 កន្លែង ហោះត្រង់ទៅកាន់ទីក្រុងជាង 40 ទីក្រុងនៅក្នុងពិភពលោក ដែលអាចតភ្ជាប់រង្វង់សេដ្ឋកិច្ចធំៗនៅក្នុងពិភពលោក ប្រកបដោយប្រសិទ្ធិភាពខ្ពស់បាន។
2.two
ទីក្រុងដែលមានតម្លៃអចលនទ្រព្យទាបជាងគេក្នុងចំណោមទីក្រុង និង​ រាជធានីនានានៅលើពិភពលោក អត្រាប្រាក់ចំណេញវិនិយោគ 29.4% ដែលជាអត្រាខ្ពស់ជាងគេលើពិភពលោក
The housing price of the global capital city is low, and the rate of return is 29.4%.
បើប្រៀបធៀបទៅនឹងទីក្រុងរដ្ឋធានីនៃបណ្តាប្រទេសមួយចំនួនផ្សេងទៀតនៅក្នុងតំបន់អាស៊ីអា គ្នេយ៍ ដូចជាទីក្រុងហាណូយនៃប្រទេសវៀតណាម ទីក្រុងបាងកកនៃប្រទេសថៃ ទីក្រុងកូឡាឡាំពួរនៃប្រទេសម៉ាឡេស៊ី ទីក្រុងម៉ានីលនៃប្រទេសហ្វីលីពីន ទីក្រុងភ្នំពេញគឺជារាជធានីដែលមានតម្លៃអចលនទ្រព្យទាបបំផុត។ យោងទៅតាម “សន្ទស្សន៍តម្លៃអចលទ្រព្យពិភពលោក Hurun” និង “សន្ទស្សន៍ប្រាក់ចំណេញលើការវិនិយោគអចលនទ្រព្យក្រៅប្រទេស Hurun” ឆ្នាំ 2018 បានបង្ហាញឱ្យឃើញថា កំណើនតម្លៃអចលនទ្រព្យ និងអត្រាប្រាក់ចំណេញវិនិយោគលើអចលនទ្រព្យនៅទីក្រុងភ្នំពេញ ស្ថិតនៅលំដាប់ជួរមុខគេ គឺមានអត្រា 16.7% និង 29.4%។
អត្រាចំណេញបានពីការជួលផ្ទះនៅក្នុងទីក្រុងភ្នំពេញ អាចបានខ្ពស់រហូតទៅដល់ 8% បើធៀបទៅនឹងអត្រាចំណេញ 2% នៅក្នុងទីក្រុងក្វាងចូវ ប៉េកាំង សៀងហៃ សិនជិន ប្រទេសចិន ដែលបង្ហាញថាទីក្រុងភ្នំពេញមានគុណតម្លៃវិនិយោគខ្ពស់ខ្លាំងណាស់។
    • អត្រាប្រាក់វិនិយោគ Hurun ឆ្នាំ 2018

    • កំណើនតម្លៃអចលនទ្រព្យ ឆ្នាំ2018


3.three
ខុនដូនៅភ្នំពេញមិនមានផ្គត់ផ្គង់បានគ្រប់តម្រូវការ ហើយខុនដូដែ​លមានបរិយាកាស និងគុណភាពល្អកំពុងតែទទួលបានការចាប់អារម្មណ៍ខ្ពស់
Phnom Penh apartments are in short supply and high quality environment is favored
ការប្រៀបធៀបរវាងចំនួនជនបរទេសនៅក្នុងទីក្រុងភ្នំពេញ និងចំនួនយូនីតខុនដូ
ប្រជាជនខ្មែរនៅក្នុងទីក្រុងភ្នំពេញមានចំនួនប្រហែល 2.2 លាននាក់ជាង ហើយមានជនជាតិបរទេសប្រហែល 20 ម៉ឺននាក់ ស្នាក់នៅជាអចិន្ត្រៃយ៍។ ប៉ុន្តែមកទល់ឆ្នាំ 2018 ចំនួនខុនដូនៅក្នុងទីក្រុងភ្នំពេញមានមិនដល់ 2 ម៉ឺនយ៉ូនីតផង។ ចំពោះចំនួនប្រជាជនខ្មែរវ័យក្មេង និងចំនួនជនបរទេសដែលកំពុងស្នាក់នៅជាអចិន្ត្រៃយ៍នៅក្នុងទីក្រុងភ្នំពេញ ដ៏ច្រើនលើសលុបនេះ ទីផ្សារក្នុងស្រុកមិនអាចបំពេញតម្រូវការខុនដូដ៏ច្រើននៅក្នុងទីក្រុងភ្នំពេញបានទេ ជាពិសេសគឺខ្វះខាតគម្រោងខុនដូប្រណិតៗ ដើម្បីកែលម្អបរិយាកាសរស់នៅក្នុងតំបន់នេះ។
    • ចំនួនជនបរទេសនៅក្នុងទីក្រុងភ្នំពេញ20ម៉ឺននាក់
    • ចំនួនយូនីតខុនដូសរុបមិនដល់2ម៉ឺនយូនីត
4.four
គោលនយោបាយទីផ្សារសេរីជាកត្តាទាក់ទាញក្រុមហ៊ុនបរទេសជាច្រើនឱ្យចូលមក វិនិយោគនៅក្នុងប្រទេសកម្ពុជា
Open and free market policy to attract a large number of foreign companies to invest in Cambodia
  • ក្រុមហ៊ុនវិនិយោគទុនចិន
  • ក្រុមហ៊ុនវិនិយោគទុនបរទេស
  • nimg154_1
  • nimg154_8
  • nimg154_2
  • nimg154_9
  • nimg154_3
  • nimg154_10
  • nimg154_4
  • nimg154_11
  • nimg154_5
  • nimg154_12
  • nimg154_6
  • nimg154_13
  • nimg154_7
  • nimg154_14
  • nimg154_2
  • nimg154_9
  • nimg154_1
  • nimg154_8
  • nimg154_2
  • nimg154_9
  • nimg154_3
  • nimg154_10
  • nimg154_4
  • nimg154_11
  • nimg154_5
  • nimg154_12
  • nimg154_6
  • nimg154_13
  • nimg154_7
  • nimg154_14
  • nimg154_2
  • nimg154_9
  • nimg154_5
  • nimg154_12
  • nimg154_6
  • nimg154_13
បុរី អ & អេហ្វ ទ្រព្យសម្បត្តិថ្មីនៅលើពិភពលោក
R&F City, The Biggest Garden Community In Phnom Penh
+855 018 888 2777
  • ផ្ទះលេខ 380 មហាវិថីព្រះមុនីវង្ស រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
វេទិកាធំៗចំនួន 7 ស្វាគមន៍ការយកចិត្តទុកដាក់ ស្វែងយល់អំពីភាពអស្ចារ្យនៃ ព្រះរាជា ណាចក្រកម្ពុជា
© 2018 R&F Properties Cambodia. All Rights Reserved